international affairs


Memorandum Descend on exchange student language and culture...

Read more

scholarship & tuition fees


Chenla University always give a lot of scholarship to all student.

Read more

Enrollment & Registration


Chenla University will be tell you detail about this when you at there.

Read more

Curriculums Schedules


Chanla University have some condition for all student to study here.

Read more

យុទ្ធសាស្ដ្រសំខាន់ៗសម្រាប់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន

១- កម្មវិធីសិក្សា

សាកលវិទ្យាល័យ ចេនឡា បានផ្ដល់នូវកម្មវិធីសិក្សាថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន (Diploma in Foundation Studies) រយៈពេលមួយឆ្នាំសំរាប់និស្សិតគ្រប់ផ្នែកទាំងអស់ ដើម្បីជាមូលដ្ឋានសំរាប់បន្ដកម្មវិធិសិក្សា ៣ឆ្នាំនៃថ្នាក់បរិញ្ញាបត្ររបស់ខ្លួន ។
  •  កម្មវិធីសិក្សាថ្នាក់ឆ្នាំសិក្សាមូលដ្ឋានរបស់សាកលវិទ្យាល័យ ចេនឡា បានទទួលស្គាល់យ៉ាង ពេញលេញ ពីគណៈកម្មការ ទទួលស្គាល់ គុណភាពអប់រំកម្ពុជា(ACC) ។
  •  សាកលវិទ្យាល័យ ចេនឡា បានធ្វើកំណែទំរង់កម្មវិធីសិក្សាអោយមានភាពស៊ីសង្វាក់គ្នារវាងថ្នាក់ឆ្នាំសិក្សា មូលដ្ឋាន នឹងឆ្នាំបន្ដៗទៀត ដើម្បីធានាអោយនិស្សិតមានចំណេះដឹងទូទៅនិងជំនាញពិតប្រាកដ ជាពិសេសមាន ក្រេឌីតគ្រប់គ្រាន់សំរាប់ការទទួលស្គាល់ជាលក្ខណៈជាតិ និង អន្ដរជាតិ ។
  •  កម្មវិធីសិក្សាអភិវឌ្ឍឡើងស្របទៅតាមទីផ្សារការងារដោយបានពិភាក្សាជាមួយសាកលវិទ្យាល័យអន្ដរជាតិ ជាដៃគូ និង ស្ថាប័នពាណិជ្ជកម្ម ឧស្សាហកម្មអាជីពនៅកម្ពុជា ។

២- ពង្រឹងគុណវឌ្ឍសាស្ដ្រាចារ្យ

សាស្ដ្រាចារ្យនៅសាកលវិទ្យាល័យ ចេនឡា ត្រូវបានជ្រើសរើសឡើងតាមលក្ខខណ្ឌកំរិតខ្ពស់និង ច្បាស់ លាស់បំផុត ជាពិសេសមកពីប្រភពនៃការអនុវត្ដជាក់ស្ដែង ។
  •  សាស្ដ្រាចារ្យមកពីសញ្ជាតិខុសផ្សេងៗ និង មានប្រភពនៃការសិក្សាខុសៗ ដែលនាំមកនូវបទពិសោធន៍ វិធីសាស្ដ្រពេញលេញសំរាប់សាកលវិទ្យាល័យ ចេនឡា ។
  •  សាស្ដ្រាចារ្យទទួលនូវការវាយតំលៃដើម្បីកែលំអសមត្ថភាពបង្រៀនជាបន្ដបន្ទាប់ ។

៣- ពង្រឹងសេវាកម្មចំពោះនិស្សិត

  •  សាកលវិទ្យាល័យចេនឡា មិនត្រឹមតែផ្ដល់អោយនិស្សិតនូវការសិក្សាប៉ុណ្ណោះទេ ប៉ុន្ដែក៏បានផ្ដល់អោយ នូវព្រឹត្ដិការណ៍សង្គម និង សកម្មភាពក្នុងបរិវេណសាកលវិទ្យាល័យផងដែរ។
  •  និស្សិតអាចជ្រើសរើសប្រភេទកីឡាផ្សេងៗ ដើម្បីពង្រឹងសុខភាពរបស់ខ្លួន រួមមាន បាល់ទាត់ បាល់ទះ ជាដើម ។
  •  សាកលវិទ្យាល័យ ចេនឡា បានរៀបចំអោយមានប្រព័ន្ឋផ្ដល់សេវាកម្ម លិខិតបទដ្ឋាន និងការបញ្ជាក់ ដល់និស្សិត ដែលមានលក្ខណៈឆាប់រហ័ស តម្លាភាព និងតម្លៃសមរម្យ ។
  •  និស្សិតសាកលវិទ្យាល័យ ចេនឡា រៀបចំអោយមានកម្មវិធីផ្លាស់ប្ដូរការសិក្សា (Exchange Program) ជាមួយសាកលវិទ្យាល័យអន្ដរជាតិ និងការផ្លាស់ប្ដូរបទពិសោធន៍ជានិស្សិតបរទេស ។
  •  សាកលវិទ្យាល័យ ចេនឡានិងរៀបចំអោយសេវាសង្គ្រោះបន្ទាន់ដល់និស្សិត ដើម្បីធានាសុវត្ថិភាព ក្នុងសិក្សារបស់និស្សិត ។

៤- ពង្រីកធនធាននិស្សិត

  •  សាកលវិទ្យាល័យ ចេនឡា មានអាគារ ០២ ដែល មានបន្ទប់ ៤៩ ក្នុងនោះ បន្ទប់រៀន ២៥ បន្ទប់ បន្ទប់កុំព្យូទ័រ ២ បន្ទប់ និង ការិយាល័យ ១១ បន្ទប់ បន្ទប់ពិសោធន៍ ៩ បន្ទប់ ។
  •  សាកលវិទ្យាល័យ ចេនឡា មាន Computer ប្រមាណ ៧២ គ្រឿង ដែលបានភ្ជាប់បណ្ដាញ Network តាមបច្ចេកវិទ្យាឈានមុខទាំងអស់ សំរាប់ការប្រើប្រាស់ Internet និង Intranet ។
  •  បន្ទប់រៀននិមួយៗបំពាក់ទៅដោយ LCD Projector សំរាប់សម្រួលដល់ដំណើរការបង្រៀន ។

៥- ពង្រីកបណ្ណាល័យ

  •  បណ្ណាល័យ នៅសាកលវិទ្យាល័យ ចេនឡា មាន ០១ ធំៗ ដែលមានសៀវភៅសរុប ជាង ៧០០០ ក្បាល ដែលទើបចេញផ្សាយថ្មី ព្រឹត្ដិប័ត្រប្រចាំថ្ងៃ-ខែ ជាច្រើន ដើម្បីធានាការអាននិង ស្រាវជ្រាវគ្រប់គ្រាន់ ។
  •  បណ្ណាល័យ បានបំពាក់ប្រព័ន្ធ Internet ដើម្បីអភិវឌ្ឍន៍ការស្រាវជ្រាវអោយបានធំទូលាយ ។
  •  បណ្ណាល័យមានសៀវភៅគ្រប់គ្រាន់សំរាប់ឆ្លុះបញ្ចាំងនូវមុខវិជាួដែលមានក្នុងកម្មវិធីសិក្សា ។

៦- ពង្រីកមូលដ្ឋានសំភារៈ

  •  ជំរុញការប្រើប្រាស់បច្ចេកវិទ្យាទំនើប ដូចជា LCD Projector , ប្រព័ន្ធសំលេង និងសំភារៈផ្សេងៗ ដែលបំរើអោយ បរិយាកាស សិក្សាបានប្រសើរ។
  •  សហការជាមួយដៃគូរអន្ដរជាតិដើម្បីទទួលបានការគាំរទមូលដ្ឋានសំភារៈ បចេកទេសដែលគាំទ្រ ដលឆ់ដំណើរការ នៃ ការសិក្សា។

៧- កិច្ចសហប្រតិបត្ដិការជាតិ និងអន្ដរជាតិ

សាកលវិទ្យាល័យ មានកិច្ចសហប្រតិបត្ដិការយ៉ាងល្អ ជាមួយស្ថាប័នជាតិ និងអន្ដរជាតិតួយ៉ាងដូចជាៈ ជាមួយសមាគមគ្រឹះស្ថានឧត្ដមសិក្សាអប់រំកម្ពុជា សមាគមអង្គការ អន្ដរជាតិ និង ជាមួយសាកលវិទ្យាល័យជាច្រើនទៀត ដូចជា ៖ សាកលវិទ្យាល័យ KONYANG UNIVERSITY នៃសាធារណៈរដ្ឋកូរ៉េ និងសាកលវិទ្យាល័យៃនចក្រភព អង់គ្លេស និស្សិតដែលបានសិក្សានៅសាកលវិទ្យាល័យចេនឡា នឹងមានឱកាសច្រើន ទៅសិក្សានៅសាកលវិទ្យាល័យទាំងនោះ តាមរយៈកម្មវិធីសិក្សា ទស្សនកិច្ចសិក្សា កម្មវិធីផ្លាស់ប្ដូរនិស្សិត កម្មវិធីសិក្សារួមគ្នា ។

ទស្សនៈ និង យុទ្ឋសាស្ដ្រសំខាន់ៗ

ចក្ខុវិស័យ :ផ្ដល់ភាពជឿជាក់ លើនិស្សិតគ្រប់រូបទោះសិក្សាក្នុងជំនាញណាក៏ដោយ ថានឹងទទួលបាននូវ សារៈ ប្រយោជន៍ ពីការអប់រំជាមូលដ្ឋានដែលមានលក្ខណៈទូលំទូលាយនិងពហុវិជ្ជា ហើយជាពិសេស មិនគ្រាន់តែ ហ្វឹកហាត់និស្សិត អោយ ក្លាយជា នយោជិកដែលមានភាពឈ្លាសវៃ និងសមត្ថភាព ប្រសើរជាងមុននោះទេ ប៉ុន្ដែនឹងតំរង់ទិសអោយគេក្លាយទៅជាពលរដ្ឋដ៏ល្អសំរាប់ប្រទេសកម្ពុជា និង សកលលោកទាំងមូលផងដែរ ។
បេសកកម្ម :គ្រប់គ្រងដំណើរការបណ្ដុះបណ្ដាលថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ។
គោលដៅ :គ្រប់គ្រងការបណ្ដុះបណ្ដាលថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន អោយសំរេចបាននូវគោលបំណង របស់កម្មវិធី សិក្សាថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន។ កម្មវិធីសិក្សាថ្នាក់ឆ្នាំសិក្សាមូលដ្ឋាននេះ មានគោលបំណងបណ្ដុះ បណ្ដាលនិស្សិត ក្រោយពេលរៀនចប់អោយក្លាយទៅជា ៖
  •  អ្នកទំនាក់ទំនងដែលមានប្រសិទ្ធភាព ទាំងការនិយាយ និង សរសេរ
  •  មានសមត្ថភាពខ្ពស់ក្នុងការបង្កើត និង រក្សានូវទំនាក់ទំនងអន្ដរបុគ្គល
  •  សមត្ថភាពប្រាស្រ័យទាក់ទងជាភាសាអង់គ្លេស
  •  សមត្ថភាពប្រើប្រាស់កុំព្យូទ័រ
  •  យល់ដឹងវប្បធម៌ខ្មែរ និង មានលទ្ធភាពយល់ដឹងពីវប្បធម៌ផ្សេងៗទៀត
  •  ចំណេះដឹងជាមូលដ្ឋាន និង ភាពបត់បែនក្នុងការដោះស្រាយបញ្ហាផ្សេងៗ
  •  មានសមត្ថភាពគ្រប់គ្រាន់សំរាប់ការសិក្សាបន្ដ
វត្ថុបំណង :បណ្ដុះបណ្ដាលនិស្សិតថ្នាក់ឆ្នាំសិក្សាអោយចប់ជាស្ថារពយ៉ាងតិចចំនួន ៥០០នាក់ក្នុងមួយឆ្នាំ ។

រចនាសម្ព័ន្ធថ្នាក់ឆ្នាំមូលដ្ឋាននៃសាកលវិទ្យាល័យចេនឡា

student life

Contact us

  • Hot line: +855 23 88 32 69 / +855 12 53 50 80 / +855 23 63 06 363

Connect with us

We're on Social Networks. Follow us & get in touch.